ព័ត៌មានថ្មីបំផុត

របស់៨យ៉ាងដែលមិនគួរយកធ្វើជាកាដូក្នុងពិធីចូលឆ្នាំចិន

Loading...
ការចូលរួមអបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺពិតជារឿងដ៏គួរឲ្យរីករាយសម្រាប់មនុស្សទូទៅហើយការជូនកាដូទៅកាន់នរណាម្នាក់ក៏មិនមែនជារឿងអាក្រក់ដែរសម្រាប់កម្មវិធីមួយនេះប៉ុន្តែដោយសារតែទំនៀមទំលាប់និងជំនឿរបស់ជនជាតិច្រើនដូចនេះហើយទើបការជូនកាដូនេះមិនមែនជារឿងដែលងាយស្រួលព្រោះថាកាដូរបស់អ្នកអាចមានន័យផ្សេងខុសពីអ្វីដែលអ្នកបានគិតក៏ថាបាន។



១. របស់មុតស្រួច
បើយោងទៅតាមជំនឿរបស់ជនជាតិចិនបានបង្ហាញថាការដែលជូនរបស់មុតស្រួចទៅកាន់នរណាម្នាក់មានន័យថាអ្នកកំពុងតែចង់កាត់ផ្ដាច់ទំនាក់ទំនងរបស់អ្នកជាមួយមនុស្សម្នាក់នោះហើយដូច្នេះកាដូមួយនេះអ្នកគួរតែចៀសវាង។

២. លេខ៤
នៅក្នុងភាសាចិនលេខ៤មានការបញ្ចេញសំឡេងស្រដៀងទៅនឹងពាក្យថាស្លាប់បែបនេះហើយទើបអ្នកដាច់ខាតមិនគួរជូនកាដូណាមួយដែលមានលេខ៤ជាប់ជាមួយព្រោះវាអាចជាសញ្ញានៃរឿងមិនល្អសម្រាប់ឆ្នាំថ្មីក៏ថាបាន។

៣. ស្បែកជើង
ស្បែកជើងមិនមែនជាកាដូដ៏ល្អនោះទេសម្រាប់ឳកាសបុណ្យចូលឆ្នាំប្រពៃណីចិនព្រោះថាពាក្យថា «ស្បែកជើង» នៅក្នុងភាសាចិនបញ្ចេញសំឡេងដូចគ្នាទៅនឹងពាក្យថា«សំណាងអាក្រក់ ឬ បិសាច» ដូចនេះទោះជាយ៉ាងណាក៏ដោយដាច់ខាតមិនគួរយកស្បែកជើងមកធ្វើជាកាដូសម្រាប់បុណ្យចូលឆ្នាំថ្មីនេះជាដាច់ខាត។

៤. កន្សែងដៃ
សម្រាប់ប្រពៃណីចិនភាគច្រើនគេតែងតែដាក់កន្សែងដៃចូលទៅម្ឈូសរបស់អ្នកស្លាប់នៅពេលចុងបញ្ចប់នៃពិធីបុណ្យសព្វដែលវាជាសញ្ញាមួយបង្ហាញពីការលាគ្នាជារៀងរហូតហើយដូចគ្នានេះផងដែរបើសិនជាអ្នកជូនកន្សែងដៃទៅកាន់នរណាម្នាក់នោះគឺមានន័យថាអ្នកកំពុងតែលាគេជារៀងរហូតហើយ។

៥. ផ្លែសារី
ការយកផ្លែឈើមកធ្វើជាកាដូគឺជារឿងល្អមួយសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនេះប៉ុន្តែអ្នកត្រូវប្រាកដថាវាគឺមិនមែនជាផ្លែសារីនោះទេព្រោះវាគឺជាទំនៀមទំលាប់និងជំនឿមួយដែលត្រូវបានហាមដោយសារតែផ្លែសារីក្នុងភាសាចិនបានបញ្ចេញសំឡេងដូចទៅនឹងពាក្យថាការបែកបាក់គ្នា។

៦. ផ្កា
ការជូនផ្កាមិនត្រូវបានហាមឃាត់នោះទេនៅក្នុងប្រពៃណីចិនប៉ុន្តែអ្នកត្រូវប្រាកដថាផ្កានោះមិនមែនជាពណ៌សព្រោះថាជាទូទៅផ្កាពណ៌សគេតែងតែប្រើវានៅក្នុងពិធីបុណ្យសព្វដូចនេះដាច់ខាតអ្នកគួរចៀសវាងយកផ្កាពណ៌សមកធ្វើជាកាដូក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ

៧. ឆ័ត្រ
ឆ័ត្រគឺជារបស់ដែលមិនល្អមួយដែលមិនគួរយកមកធ្វើជាកាដូក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះដោយសារតែនៅក្នុងភាសាចិនពាក្យថាឆ័ត្របញ្ចេញសំឡេងដូចទៅនឹងពាក្យថាការបែកបាក់គ្នាដូចនេះបើអ្នកជូនឆ័ត្រទៅនរណាម្នាក់មានន័យទំនាក់ទំនងរបស់អ្នកទាំងពីរកំពុងតែឈានទៅរកការបែកបាក់គ្នាហើយ។

៨. កញ្ចក់
កញ្ចក់គឺជាកាដូមួយដែលមិនគួរជូនទៅគេជាដាច់ខាតក្នុងបុណ្យចូលឆ្នាំថ្មីជាពិសេសមនុស្សនៅក្នុងទ្វីបអាស៊ីដោយសារតែពួកគេមានជំនឿថាកញ្ចក់គឺជារបស់មួយដែលអាចទាក់ទាញដល់ខ្មោចព្រាយបិសាចហើយម្យ៉ាងវិញទៀតវាក៏ជារបស់មួយដែលងាយនឹងបែកដែលអាចប៉ះពាល់ទៅដល់លាភសំណាងឆ្នាំថ្មីនេះផងដែរ។

អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ chinahighlight
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 


No comments