ព័ត៌មានថ្មីបំផុត

ដឹងអត់ថាគួរធ្វើអ្វីខ្លះបន្ទាប់ពីបែកបាក់ស្នេហា?

Loading...
អារម្មណ៍នៅពេលដែលបែកបាក់ស្នេហាគឺពិតជាពិបាកទ្រាំខ្លាំងណាស់ដោយសារតែអ្នកនៅតែចងចាំភាពផ្អែមល្ហែម ស្នាមញញឹម និងទង្វើរល្អទាំងឡាយដែលជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់យំចំណែកឯអ្នកខ្លះវិញក៏សំងំនៅតែក្នុងបន្ទប់ស្ងប់ស្ងាត់ម្នាក់ឯងមិនចង់ជួបនរណាប៉ុន្តែនេះមិនមែនជាអ្វីល្អដែលអ្នកគួរតែធ្វើនោះទេដូចនេះយើងនឹងណែនាំអ្នកពីរឿង៥យ៉ាងដែលអ្នកគួរតែដើម្បីចាកចេញពីភាពខូចចិត្ត។




១. ទទួលស្គាល់ថាស្នេហារបស់អ្នកបានបញ្ចប់ហើយ

អ្នកត្រូវតែទទួលស្គាល់ថាសេចក្ដីស្នេហារវាងអ្នកទាំងពីរគឺពិតជាត្រូវបានបញ្ចប់បាត់ទៅហើយដែលមិនអាចត្រឡប់ក្រោយវិញបានទៀតនោះទេ បើនៅតែអោបវាជាប់ក្នុងអារម្មណ៍នោះអ្នកនឹងមិនអាចបន្តដំណើរទៅមុខដោយរលូនបាននោះទេដូចនេះគួរតែប្រលែងវាចោលឲ្យអស់ទើបជាការប្រសើរ។


២. ត្រូវតែរឹងមាំ

សម្រាប់ចំណុចនេះគឺមិនមែនហាមដាច់ខាតមិនឲ្យអ្នកយំនោះទេព្រោះអារម្មណ៍ពេលខូចចិត្តអ្នកណាដែលថាទប់ទឹកភ្នែកជាប់នោះគ្រាន់តែអ្នកគួរតែយំម្ដងឲ្យអស់រួចហើយក្រោកឡើងនឹងធ្វើខ្លួនឲ្យរឹងមាំវាអាចនឹងពិបាកធ្វើបន្តិចប៉ុន្តែយើងជឿជាក់ថាអ្នកពិតជាអាចធ្វើបាន។


៣. ធ្វើខ្លួនឲ្យរវល់

តោះក្រោកឡើងហើយរកអ្វីធ្វើក៏បានព្រោះថាបើសិនជាអ្នករវល់អ្នកមិនមានពេលចំណាយដើម្បីគិតដល់មនុស្សម្នាក់នោះទៀតនោះទេ មិនថាការហាត់ប្រាណ គូរគំនូរ ធ្វើកិច្ចការផ្ទះអ្វីក៏បានមិនបាច់ខ្វល់នោះទេគ្រាន់ដឹងត្រឹមថាធ្វើអ្វីដែលខ្លួនអ្នកពេញចិត្តគឺគ្រប់គ្រាន់


៤. រីករាយជាមួយភាព Single របស់អ្នក

អ្នកប្រហែលជាគិតថានៅពេលដែលSingle អ្នកពិតជាឯកាជាក់ជាមិនខានប៉ុន្តែប្រហែលនេះគឺជាការគិតខុសព្រោះអ្នកនៅតែអាចរីករាយទោះបីជាមិនមានស្នេហាក៏ដោយដែលអ្នកអាចធ្វើជាខ្លួនឯង ទៅកន្លែងដែលខ្លួនចង់ទៅ ញ៉ាំអ្វីដែលខ្លួនចង់ញ៉ាំមិនបាច់ខ្វល់ថាមានអ្នកណាចូលចិត្តឬមិនចូលចិត្តទៀតនោះទេ។


៥. រីករាយជាមួយមនុស្សជុំវិញខ្លួន

កុំគិតថាគ្មានអ្នកណាខ្វល់ពីអ្នកក្រៅពីមនុស្សម្នាក់នោះបើមិនជឿអ្នកអាចសាកល្បងយករឿងដែលអ្នកមិនសប្បាយចិត្តទៅប្រាប់មិត្តឬក្រុមគ្រួសារអ្នកធានាថាពួកគេនឹងមិនទុកអ្នកចោលឲ្យឯកាម្នាក់ឯងនោះទេព្រោះថាគ្មានអ្វីដែលប្រសើរជាងអ្នកជុំវិញខ្លួនរបស់យើងទាំងនេះនោះទេ។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ FeedFond
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments