ព័ត៌មានថ្មីបំផុត

គេងមិនលក់លែងជាបញ្ហាទៀតហើយបើសិនអ្នកញ៉ាំរបស់ទាំងនេះ

Loading...
មិនមែនមានត្រឹមតែអ្នកនោះទេប៉ុន្តែមានមនុស្សជាច្រើនដែលតែងតែជួបនៅបញ្ហាពិបាកក្នុងការគេងដែលជារឿងប៉ះពាល់យ៉ាងខ្លាំងសម្រាប់ជីវិតប្រចាំថ្ងៃរហូតដល់អ្នកខ្លះត្រូវប្រើប្រាស់ថ្នាំជំនួយដើម្បីគេងលក់ប៉ុន្តែនេះមិនមែនជាវិធីដែលល្អនោះទេព្រោះដើម្បីដោះស្រាយបញ្ហានេះដូចនេះយើងនឺងណែនាំអ្នកពីអាហារនឹងការញ៉ាំមួយចំនួនដែលជួយឲ្យអ្នកគេងលក់បានកាន់តែលឿន។



១. ការញ៉ាំអាហារ
វាជាការពិតណាស់ដែលថាអ្នកមិនគួរញ៉ាំអាហារពេលល្ងាចច្រើនពេកនោះទេព្រោះវាអាចនឹងធ្វើឲ្យអ្នកធាត់បានព្រោះតែរាងកាយរបស់អ្នកមិនបានធ្វើចលនាច្រើនដូចពេលព្រឹកនិងថ្ងៃប៉ុន្តែបើសិនអ្នកញ៉ាំតិចពេកអ្នកប្រាកដជាឃ្លាននៅពេលយប់ជាក់ជាមិនខានហើយដើម្បីដោះស្រាយបញ្ហាមួយនេះយើងសូមណែនាំឲ្យអ្នកញ៉ាំអាហារសម្រន់ខ្លះៗរយៈពេលប្រហែល៤៥នាទីមុនពេលគេងហើយត្រូវរើសយកអាហារដែលសម្បូរប្រូតេអ៊ីនច្រើនកាន់តែប្រសើរ។

២. ញ៉ាំផ្លែឈើ
បន្តពីចំណុចខាងលើអាហារសម្រន់របស់អ្នកដែលគួរតែទទួលទាននៅពេលយប់នោះគឺជាប្រភេទផ្លែឈើប៉ុន្តែមិនមែនចេះតែញ៉ាំផ្លែឈើគ្រប់មុខនោះទេអ្នកគួរទទួលទានផ្លែឈើណាដែលសម្បូរទៅដោយសារធាតុ មេឡាតូនីន ដូចជាផ្លែ Cherries (ឈឺរី) ជាដើមដែលជាប្រភពនៃអ៉កម៉ូនជួយឲ្យអ្នកឆាប់ងងុយគេង។

៣. ផឹកតែ
អ្នកខ្លះថាការផឹកតែនៅពេលយប់អាចធ្វើឲ្យយើងគេមិនលក់ប៉ុន្តែវាមិនមែនជាការពិតទាំងស្រុងនោះទេ យើងសូមណែនាំឲ្យអ្នកផឹកតែនៅពេលយប់បើសិនជាគេងមិនលក់ហើយអ្វីដែលល្អបំផុតនោះគឺត្រូវជ្រើសរើសប្រភេទតែដែលអាចជួយដល់ការសម្រួលអារម្មណ៍ទើបកាន់តែប្រសើរ។

៤. វីតាមីន B
យោងទៅតាមការស្រាវជ្រាវបានបង្ហាញថា វីតាមីន B គឺជាប្រភពធម្មជាតិដែលបង្កើតនូវអកម៉ូន មេឡាតូនីន នៅក្នុងខ្លួនមនុស្សដែលអាចជួយឲ្យអ្នកឆាប់ងងុយគេងនឹងគេងលក់បានស្កប់ស្កល់ដូចនេះអ្នកគប្បីបង្កើនសារធាតុវីតាមីន B ដែលជាទូទៅវាមាននៅក្នុងសាច់ត្រីនឹងផ្លែចេកជាដើម។

៥. កាល់ស្យូម
ការសិក្សាមួយបានបង្ហាញថាកង្វះនៃសារធាតុកាលស្យូមក្នុងរាងកាយអាចជាដើមហេតុមួយនៃការគេងលក់របស់មនុស្សដូចនេះអ្នកគួរចាប់ផ្ដើមបំពេញសារធាតុកាល់ស្យូមឲ្យបានគ្រប់គ្រាន់ទៅក្នុងរាងកាយដោយការញ៉ាំអាហារផ្សេងៗដែលសម្បូរទៅដោយសារធាតុនេះជាពិសេសទឹកដោះគោនេះតែម្ដង។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ valleysleepcenter
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments