ព័ត៌មានថ្មីបំផុត

Go Green: បង្កើតឡើងដើម្បីបរិស្ថាន

Loading...
ជាមួយកំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញ⁣សំរាមបានក្លាយជាបញ្ហាចោទសំរាប់បរិស្ថាន។បញ្ហានេះត្រូវបានទទួលការចាប់អារម្មណ៏យ៉ាងខ្លាំងពីកញ្ញាណាតាលី(Natalia)ដែលជាសហស្ថានិកកម្មវិធីទូរស័ព្ទGo Green។



GoGreenគឺជាកម្មវិធីទូរស័ព្ទដែលបម្រើដល់ការលើកស្ទួយវិស័យបរិស្ថានដំបូងបង្អស់នៅកម្ពុជា។ គោលបំណងនៃការបង្កើតកម្មវិធីទូរស័ព្ទនេះគឺបង្កើននូវការយល់ដឹងអំពីបញ្ហាសម្រាមក៏ដូចជាបញ្ហាសម្រាមនៅក្នុងតំបន់ដែលយើងរស់នៅក្នុងន័យធ្វើអោយមានការផ្លាស់ប្តូរឥរិយាបថរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅតាមរយៈមធ្យោបាយមួយចំនួនដែលផ្តល់ជូនដោយកម្មវិធីទូរស័ព្ទនេះ ។
GoGreenអនុញ្ញាតអោយអ្នកប្រើរាយការណ័ពីកន្លែងដែលមានសម្រាមកខ្វក់និង កន្លែងដែលមានភាពស្អាតគ្មានសម្រាម បង្កើតជាផែនទីបង្ហាញពីទីតាំងដែលធុងសម្រាប់ស្ថិតនៅ ក៏ដូចជាទទួលបានចំណេះដឹងមួយចំនួនទាក់ទងនិងបរិស្ថានតាមរយៈការផ្ញើសារ។

លើសពីនោះទៅទៀត ក្រៅពីការងារទាំងអស់នោះហើយ អ្នកប្រើGoGreen ក៏អាចរៀបចំឡើងនូវកម្មវិធីសម្អាតផ្សេងៗទៀតផង ព្រោះយើងអាចនិយាយបានថា កម្មវិធីទូរស័ព្ទនឹងអាចក្លាយជាបណ្តាញទំនាក់ទំនងគ្នាយ៉ាងសំខាន់មួយសម្រាប់អ្នកដែលចង់ចូលរួមចំណែកធ្វើអោយបរិស្ថានស្អាត។ វាត្រូវបានគេរំពឹងទុកថានឹងអាចជាឧបករណ៏ដ៏ល្អមួយដែលអាចជួយសម្រួលដល់ការងាររបស់អ្នកទាំងឡាយស្រលាញ់បរិស្ថាន។
Go Green ត្រូវបានសហការង្កើតឡើងរវាងអង្គការ InSTEDD iLab Southeast Asia និង ក្រុមការងារស្ម័គ្រចិត្តដើម្បីបរិស្ថាន Go Green ក្រោមជំនួយរបស់អង្គការ SPIDER (Swedish Program for ICT in Developing Regions)។


កម្មវិធី Go Green ត្រូវបានប្រកាសដាក់អោយបើកដំណើរការជាស្ថាពរនៅថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រោមអធិបតេយ្យភាព ឯកឧត្តម អៀង⁣ អូននី អភិបាលរងរាជធានីភ្នំពេញ និង លោកជំទាវ ងិន លីណា អគ្គនាយក នៃ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន។
កញ្ញាណាតាលីសហស្ថាបនិកបានអោយដឹងថាកន្លងមកកញ្ញានិងក្រុមការងាររបស់កញ្ញាបានរៀបចំនូវកម្មវិធីប្រមូលផ្តុំកម្លាំងដើម្បីសម្អាតទីក្រុងមួយចំនួនដែរនៅក្នុងឆ្នាំ២០១៦ ហើយក្រុមការងាររបស់កញ្ញារើសសម្រាមបានមិនតិចគីឡូទេ។ យ៉ាងណាមិញកញ្ញាបានបន្តថាការងារនេះមិនទាន់ចប់ត្រឹមនេះទេដរាបណាមនុស្សមិនព្រម
ផ្លាស់ប្តូរទម្លាប់ក្នុងការទុកដាក់សម្រាមនេះ។ដូច្នេះហើយទើបកញ្ញាបានសម្រចចិត្តផ្តួចផ្តើមគំនិតបន្តបន្ទាប់រហូតដល់កម្មវិធីSmart phone ឈ្មោះថា Go Green នេះបានលេចចេញជារូបរាង។
ក្នុងនោះដែរកញ្ញាណាតាលីបានទទួលជំនួយផ្នែកបច្ចេកទេសពីខាងអង្គការInSTEDD iLab Southeast Asia ដែលជាអង្គការមួយដែលតែងតែផ្តល់ជាការជួួយលើផ្នែកបច្ចេកទេសទាក់ទងនិងការបង្កើតថ្មីណាដែលមានប្រយោជន៏ដល់សង្គម ដូចជាGo Green ជាឧទាហរណ៏។
លោកស្រីចាន់ណេ ដែលជាអ្នកតំណាងអង្គការInSTEDD នៅអាស៊ីអាគ្នេយ៏មានប្រសាសន៏ថា៖“បើសិនជាការចោលសម្រាមជាការធ្វើតាមគ្នាពីម្នាក់ទៅម្នាក់នោះគោលដៅរបស់យើងគឺការធ្វើអោយវាប្រសើរឡើងវិញតាមរយៈការជម្រុញអោយមនុស្សចេះស្រលាញ់បរិស្ថាន ដោយការចូលរួមសកម្មភាពបរិស្ថានរួមគ្នាជាដើម”។
ជាចុងក្រោយលោកស្រីចាន់ណេរំពឹងទុកថាគ្រប់គ្នានៅកម្ជានឹងព្យាយាមផ្លាស់ប្តូរទន្លាប់ដើម្បីធ្វើអោយទីក្រុងមានសភាពស្អាតជាងមុនតាមរយៈការចូលរួមជាមួយសកម្មភាពផ្សេងៗរបស់Go Greenក៏ដូចជាការទទួលយកនូវចំណេះដឹងពីបរិស្ថានផងដែរ។

No comments