ព័ត៌មានថ្មីបំផុត

SPARK2 - គួរ​តែ​ធ្វើអ្វីខ្លះ​សម្រាប់​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង​?

Loading...
វាមិនមែនជារឿងងាយស្រួលទេក្នុងការសម្រេចថាគួរតែបើកអាជីវកម្មអ្វីសម្រាប់ខ្លួនឯងនិងគ្រួសារហើយវាកាន់តែពិបាកក្នុងការជំរុញឲ្យអាជីវកម្មរបស់អ្នកទទួលបានភាពជោគជ័យដោយសារតែអ្នកគឺទើបតែចាប់ផ្ដើមអាជីវកម្មដំបូងដូចនេះអ្នកពិតជាពុំដឹងច្បាស់នោះទេថាគួរតែចាប់ផ្ដើមពីណាទៅណា គួរចាប់ផ្ដើមធ្វើអ្វីមុនហើយត្រូវរៀបចំអ្វីខ្លះសម្រាប់ការដើរជំហានបន្ទាប់។



“រឿងរ៉ាវជម្រុញទឹកចិត្តនៃការចាប់ផ្តើមអាជីវកម្ម” គឺជាប្រធានបទសំខាន់សម្រាប់កម្មវិធី SPARK.2​ ក្នុងឆ្នាំនេះដែលបានរៀបចំឡើងដោយក្រុមយុវជន INSPIRED.Cambodia ដែលមានវាគ្មិនជាច្រើនចូលរួមដើម្បីចែករំលែកនូវរាល់គំនិតសំខាន់ៗដែលមានដូចជាគំនិតដំបូងនៃការចាប់ផ្តើមអាជីវកម្ម ការបង្កើតក្រុម ការស្វែងរកទុនដើម្បីចាប់ផ្តើម ការគ្រប់គ្រងនៃប្រតិបត្តការ ប្ញឧបសគ្គនៅក្នុងការដំណើរការ ជាដើម​-ល-។


លើសពីនេះទៅទៀតក្នុងកម្មវិធី SPARK.2 វាគ្មិនទាំងអស់ ពួកគាត់នឹងចែករំលែកបទពិសោធន៍ មេរៀនជីវិត និង ដំណើរឆ្លងកាត់របស់ពួកគាត់ដែលប្រកបដោយភាពជោគជ័យ ក្រោមការនិយាយជាសាធារណៈនិង ពិភាក្សាតុមូលផងដែរ មិនតែប៉ុណ្ណោះ អ្នកទាំងអស់គ្នាក៏អាចធ្វើការសួរសំណួរទៅកាន់វាគ្មិន ហើយថែមទាំងអាចកំសាន្តជាមួយនឹងការសម្តែងព្រមទាំងមានការចាប់រង្វាន់ទៀតផង។


តោះធ្វើការកក់សំបុត្រឥលូវនេះតាមរយៈតំណភ្ជាប់ https://goo.gl/3PGa1Y
កាលបរិច្ឆេទ: 04 មិនា 2018
ពេលវេលា: 1:00 - 5:00 រសៀល
ទីកន្លែង: Cambodia-Korea Cooperation Center (CKCC)
តម្លៃសំបុត្រ: 3$ or 12,000រៀល
លេខទំនាក់ទំនង: (+855) 93 71 71 94/ (+855) 31 46 22 244/ (+855) 78 66 27 19   
Email: spark@inspiredcambodia.com

 
ពត៌មានបន្ថែម: INSPIRED.Cambodia / SPARK. Phnom Penh
អត្ថបទដោយ៖ ជុំ រស្មី

No comments