ព័ត៌មានថ្មីបំផុត

តាមពិតមនុស្សតែងតែលាក់បាំងរឿងទាំងនេះមិនឲ្យគេដឹងទាល់តែសោះ

Loading...
មិនខុសពីមនុស្សស្រីនោះទេមនុស្សក៏មានរឿងមួយចំនួនដែលជាអាថ៌កំបាំងយ៉ាងជ្រាលជ្រៅដែលពួកគេចង់ការពារនិងលាក់បាំងមិនឲ្យមនុស្សស្រីដឹង។ ជឿខ្ញុំទៅ ខ្ញុំពិតជាដឹងពិតមែនព្រោះខ្ញុំក៏ជាមនុស្សប្រុសម្នាក់ក្នុងចំំណោមនោះដែរហើយពេលនេះខ្ញុំនិងបង្ហាញឲ្យអ្នកទាំងអស់គ្នាបានដឹងតែម្ដង។



១. មនុស្សប្រុសស្រលាញ់មនុស្សស្រីដែលមានភាពជឿជាក់
វាអាចជារឿងមួយស្ទើរមិនគួរឲ្យជឿដែលថាមនុស្សមិនមែនធ្លាក់ក្នុងអន្លង់ស្នេហ៍របស់មនុស្សស្រីដោយសារតែសម្រស់ខាងក្រៅរបស់នាងនោះទេព្រោះថាភាពស្រស់ស្អាតអាចមានភាពទាក់ទាញតែមួយឆាវតែប៉ុណ្ណោះហើយអ្វីដែលមានភាពទាក់ទាញសម្រាប់មនុស្សប្រុសបំផុតនោះគឺភាពក្លាហាននិងភាពជឿជាក់របស់នាង។

២. មនុស្សប្រុសស្អបការទទួលស្គាល់ភាពបរាជ័យរបស់ខ្លួន
មិនថាវាជារឿងតូចតាចប៉ុណ្ណានោះទេគឺមនុស្សប្រុសមិនចូលចិត្តភាពបរាជ័យឡើយដែលពួកយើងអាចឃើញជារៀងរាល់ថ្ងៃតាមរយៈការប្រកួតប្រជែងរបស់មនុស្សប្រុសមិនថាជាកីឡាឬអាជីវកម្មក៏ដោយមនុស្សប្រុសតែងតែគិតថាខ្លួនអាចទៅរួចជានិច្ចទោះបីជាគេកំពុងតែដួលក៏ដោយហើយអ្វីដែលមនុស្សស្រីគួរធ្វើសម្រាប់គេបំផុតនោះគឺដាច់ខាតកុំប្រាប់គាត់ឲ្យសោះថាគាត់បានបរាជ័យហើយ។

៣. មនុស្សប្រុសក៏ចូលចិត្តការសរសើរដែរ
អ្នកណាដែលថាមិនចូលចិត្តការសរសើរនោះគ្រាន់តែមនុស្សប្រុសមានការអៀនខ្មាស់ជាងមនុស្សស្រីបន្តិចក្នុងការទទួលយកការសរសើររបស់អ្នក។

៤. មនុស្សប្រុសក៏ចេះភ័យខ្លាចដែរ
ធ្លាប់លឺគេថាភាគច្រើនមនុស្សប្រុសជាមនុស្សដែលក្លាហានមិនចេះភ័យឬខ្លាចដូចមនុស្សស្រីនោះទេ តែប្រាប់ត្រង់ទៅចុះវាមិនមែនជាការពិតនោះទេ ទោះបីជាមនុស្សប្រុសម្នាក់នោះក្លាហានយ៉ាងណាក៏ដោយក៏មានអ្វីមួយដែលអាចឲ្យគេខ្លាចបានដែរដូចជាមនុស្សប្រុសខ្លះខ្លាចសត្វ កណ្ដុរ កន្លាត ខ្លាចភាពងងឹត ឬខ្លាចខ្មោចជាដើមហើយទោះជាយ៉ាងណាពួកគេនៅតែខំបញ្ចេញភាពអងអាចក្លាហានដើម្បីលាក់បាំងភាពភ័យខ្លាចរបស់ខ្លួនមិនឲ្យអ្នកដឹងជាដាច់ខាត។

៥. មនុស្សប្រុសមានភាពប្រច័ណ្ឌច្រើនជាងមនុស្សស្រី
ជារឿយៗមនុស្សប្រុសមិនសូវបង្ហាញពីអារម្មណ៍របស់ពួកគេទៅកាន់មនុស្សស្រីដោយផ្ទាល់នោះទេប៉ុន្តែមិនមែនមានន័យថាមនុស្សប្រុសមិនចេះអន់ចិត្តឬប្រច័ណ្ឌនោះទេនៅពេលដែលឃើញមនុស្សដែលខ្លួនស្រលាញ់កំពុងសំឡឹងទៅកាន់មនុស្សប្រុសដទៃឬអ្នកណាម្នាក់ចាប់អារម្មណ៍មកលើនាងនោះទេ។

៦. មនុស្សប្រុសជំនាញខ្លាំងណាស់ក្នុងការលាក់បាំងអារម្មណ៍របស់ពួកគេ
មនុស្សប្រុសជាច្រើននឹងបដិសេធរឿងមួយនេះដោយអ្នកខ្លះនឹងស្រែកយំនៅពេលទស្សនាខ្សែភាពយន្តមនោសញ្ចេតនាហើយប្រសិនបើអ្នកសួរពួកគេអំពីរឿងនេះពួកគេនឹងឆ្លើយថា "មានអ្វីមួយនៅក្នុងភ្នែករបស់ខ្ញុំ" ហើយអ្នកខ្លះទៀតនឹងស្រែកនៅពេលដែលទស្សនាភាពយន្តរន្ធត់ហើយប្រសិនបើអ្នកសួរពួកគេអំពីរឿងនេះពួកគេនឹងឆ្លើយថា “មិនមែនស្រែកដោយសារខ្លាចទេគ្រាន់តែភ្ញាក់”

៧. មនុស្សប្រុសមិនចាកចេញដោយគ្មានហេតុផលនោះទេ
ប្រសិនបើមនុស្សម្នាក់នោះស្រលាញ់អ្នកគាត់នឹងមិនចាកចេញពីអ្នកដោយគ្មានហេតុផលឡើយ មនុស្សប្រុសកម្រធ្វើអ្វីៗដោយគ្មានហេតុផលណាស់ដូច្នេះប្រសិនបើទំនាក់ទំនងស្នេហារបស់អ្នកបញ្ចប់ភ្លាមៗនោះវាប្រហែលជាមានហេតុផលពិតប្រាកដនៅពីក្រោយនោះបើទោះបីជាគាត់មិនបានបង្ហាញអ្នកដោយបើកចំហក៏ដោយ។

អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ FeedFond
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments