ព័ត៌មានថ្មីបំផុត

បើចង់សម្រកទម្ងន់ដាច់ខាតគួរតែចៀសវាងអាហារទាំងនេះ

Loading...
មានមនុស្សជាច្រើនដែលតែងតែខំប្រឹងដើម្បីសម្រកទម្ងន់ប៉ុន្តែការតាំងចិត្តរបស់ពួកគេពុំសូវទទួលបានជោគជ័យនោះទេដោយសារតែការសម្រកទម្ងន់របស់ពួកគេមិនមានភាពត្រឹមត្រូវដូចនេះយើងនឹងប្រាប់អ្នកអំពីអាហារមួយចំនួនដែលអាចធ្វើឲ្យការសម្រកទម្ងន់របស់អ្នកបរាជ័យ។



១. ដំឡូងបំពង
មិនថាដំឡូងស្រស់ដែលយកទៅបំពងឬដំឡូងក្រៀមដែលដាក់ក្នុងកំប៉ុងនោះទេគឺសុទ្ធតែអា​ចធ្វើឲ្យអ្នកឡើងទម្ងន់បានទាំងអស់ដោយសារវាមានផ្ទុកទៅដោយសារធាតុខ្លាញ់ជាច្រើនដូចនេះបើសិនអ្នកចង់សម្រកទម្ងន់ពិតមែនដាច់ខាតគឺត្រូវតែចៀសវាងវា។

២. ទឹកក្រូចកំប៉ុង
អ្នកប្រហែលជាពុំធ្លាប់បានគិតទេថាភេសជ្ជៈកំប៉ុងទាំងនេះក៏អាចធ្វើឲ្យអ្នកធាត់បានដែរនោះដោយសារតែវាមានផ្ទុកនូវសារធាតុស្ករឥតប្រយោជន៍ជាច្រើនដែលអាចនាំឲ្យអ្នកធាត់បាន។

៣. នំបុ័ង
អ្នកប្រហែលជាឆ្ងល់ថានំបុ័ងពិតជាអាចធ្វើឲ្យយើងធាត់មែន? មែនហើយគឺពិតជាអាចដោយសារតែនៅក្នុងការផលិតនំបុ័ងធម្មតាមានបញ្ចូលជាមួយនូវសារធាតុស្ករមួយចំនួនដែលធ្វើឲ្យកំរិតជាតិស្ករនៅក្នុងឈាមរបស់អ្នកកើនឡើងហើយក៏អាចអាចប៉ះពាល់ដល់ការសម្រកទម្ងន់របស់អ្នកដែរដូចនេះអ្នកគួរតែជ្រើសរើសប្រភេទនំបុ័ងដែលផលិតឡើងពីស្រូវសាលីទើបប្រសើរ។

៤. សូកូឡា និង ស្ករគ្រាប់
អ្នកប្រហែលជាគិតថាស្ករគ្រាប់មួយគ្រាប់ឬស្ករសូកូឡាមួយដុំតូចមិនអាចធ្វើឲ្យអ្នកឡើងទម្ងន់បាននោះទេប៉ុន្តែអ្នកប្រហែលជាគិតខុសដោយសារតែនៅក្នុងស្ករសូកូឡាមួយដុំតូចនេះមានផ្ទុកនូវសារធាតុស្ករជាច្រើនដែលនឹងធ្វើឲ្យអ្នកកើនទម្ងន់បានតែបើសិនជាអ្នកពិតជាចង់ញ៉ាំសូកូឡាមែនយើងសូមណែនាំឲ្យអ្នកញ៉ាំប្រភេទជាសូកូឡាខ្មៅព្រោះវាមានជាតិល្វីងខ្លាំងបន្តិចដោយសារតែវាមិនសូវមានសារធាតុស្ករច្រើន

៥. ទឹកផ្លែឈើកំប៉ុង
ទឹកផ្លែឈើកំប៉ុងពិតជាបានផលិតពីផ្លែឈើស្រស់ពិតមែនប៉ុន្តែវាក៏បានបន្ថែមជាមួយសារធាតុស្កររួចជាស្រេចដើម្បីឲ្យវាមានជាតិផ្អែមឆ្ងាញ់ប៉ុន្តែវាបែរជាធ្វើឲ្យអ្នកឡើងទម្ងន់ទៅវិញអ្នកគួរតែជ្រើសរើសយកផ្លែឈើស្រស់មកញ៉ាំឬធ្វើជាទឹកផ្លែឈើដោយមិនបន្ថែមសារធាតុស្ករទើបជាការប្រសើរ។

៦. ផ្លែប៊ឺរ
ផ្លែប៊ឺរគឺជាប្រភេទផ្លែឈើធម្មជាតិមួយដែលល្អសម្រាប់រាងកាយប៉ុន្តែវាមិនល្អសម្រាប់ការសម្រកទម្ងន់នោះទេដោយសារតែវាមានផ្ទុកនូវសារធាតុខ្លាញ់ជាច្រើននិងជាប្រភេទផ្លែឈើដែលមានកាឡូរីខ្ពស់ដូចនេះអ្នកគួរតែជ្រើសរើសញ៉ាំប្រភេទពពួកប៊ឺរីដោយសារតែវាមានផ្ទុកនូវសារធាតុស្ករតិចនិងសម្បូរទៅដោយវីតាមីន C ដែលជំនួយដល់សុខភាពរបស់អ្នកឲ្យកាន់តែប្រសើរ។

អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ FeedFond
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments