ព័ត៌មានថ្មីបំផុត

ការពិតដែលមនុស្សម្នាក់ៗមិនអាចចៀសផុត

Loading...
មានរឿងជាច្រើនដែលអាចកើតឡើងក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗហើយយើងពិតជាមិនអាចចៀសផុតបានឡើងដូចនេះអ្វីដែលយើងអាចធ្វើបាននោះគឺការត្រៀមចិត្តត្រៀមកាយដើម្បីទទួលយកវាជាជាងការគេចវេសដែលនាំឲ្យខ្ជះខ្ជាយពេលវេលា។



១. មនុស្សដែលអ្នកស្រលាញ់នឹងចាកចេញ(ស្លាប់)នៅថ្ងៃណាមួយ
ជីវិតគឺខ្លីណាស់ដូចនេះធ្វើយ៉ាងណាអ្នកគួរតែបង្កើនឱ្យមានទំនាក់ទំនងល្អបំផុតជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នកព្រោះថាអ្នកមិនអាចដឹងបានទេថាតើថ្ងៃស្អែកមានអ្វីកើតឡើងចំពោះអ្នកឬមនុស្សជុំវិញខ្លួននោះ។ ដូចដែលយើងបានដឹងស្រាប់ហើយថាគ្មានអ្នកណាដែលអាចរស់នៅបានជារៀងរហូតនោះទេដូចនេះអ្នកគួរតែចាប់ផ្ដើមបង្កើតពេលវេលាដ៏អស្ចារ្យដើម្បីផ្តល់ឱ្យអ្នកក៏ដូចជាអ្នកជុំវិញខ្លួននូវការចងចាំដ៏អស្ចារ្យមួដែលមិនអាចបំភ្លេចបាននិងមិនមានការស្ដាយក្រោយ។

២. អត្ថន័យនៃជីវិតគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នក
អ្នកពិតជាអាចគ្រប់គ្រងបានរាល់អត្ថន័យជីវិតរបស់អ្នកព្រោះវាគឺជាអ្វីដែលអ្នកជ្រើសរើស ហើយក៏ជាអ្វីដែលអ្នកចង់បានគ្មានអ្នកណាមកអាចបញ្ឈប់អ្នកបាននោះទេ កុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃហើយត្រូវចងចាំថាគំនិតនិងសកម្មភាពរបស់អ្នកគឺជាអ្វីគ្រប់យ៉ាងដែលអាចបង្កើតពិភពលោកដ៏មានអត្ថន័យនិងសន្តិភាពសម្រាប់អ្នក។

៣. គ្មានអ្នកណាល្អឥតខ្ចោះនោះទេ
មនុស្សគ្រប់រូបមានតែងតែមានគុណសម្បត្តិនិងគុណវិបត្តិដូចៗគ្នាសូម្បីតែអ្នកក៏ដោយ សួរថាអ្នកណាដែលមិនធ្លាប់ធ្វើខុសនោះសំខាន់នៅពេលដែលខុសគឺយើងចេះទទួលយកកំហុសរបស់ខ្លួនហើយកែប្រែវា។

៤. គ្មានអ្វីដែលអាចឋិតនៅជារៀងរហូតនោះទេ
នៅលើលោកយើងនេះគឺគ្មានអ្វីដែលឋិតនៅជារៀងរហូតនោះទេព្រោះគ្រប់យ៉ាងតែងតែមានទីបញ្ចប់របស់វាសូម្បីតែជីវិតរបស់អ្នកឬខ្ញុំក៏ដោយដូចនេះចូរចំណាយពេលវេលាទាំងអស់របស់អ្នកឲ្យមានតម្លៃជាមួយមនុស្សជុំវិញខ្លួនទើបជារឿងដែលប្រសើរបំផុតក្នុងជីវិត។

៥. ត្រូវតែរីករាយទោះបីជារឿងតូចតាច
អ្នកគួរតែសម្រាកបន្តិចនិងដកដង្ហើមឲ្យបានវែងទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ អ្នកណាដែលថាមិនខិតខំតស៊ូដើម្បីជីវិតនោះប៉ុន្តែបើអ្នកនៅតែគិតបែបនេះអ្នកពិតជាមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រេចក្ដីបំណងដើម្បីទៅដល់ទីកន្លែងដែលខ្លួនចង់ទៅនោះទេ។

៦. ឈប់ត្អូញត្អែរ
កុំបន្ទោសជីវិតឬជោគវាសនាឬនរណាម្នាក់ផ្សេងទៀតដែលធ្វើឱ្យជីវិតរបស់អ្នកមានភាពរញ៉េរញ៉ៃនោះ ចូររកវិធីដើម្បីដោះស្រាយបញ្ហាជាជាងនៅអង្គុយនិយាយរអ៊ូរទាំនិងត្អូញត្អែរគ្រប់ពេលវេលា​ ត្រូវចងចាំថាគ្មានអ្វីដែលអាចសម្រេចបានដោយសារតែការត្អូញត្អែរនោះទេ។

អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ FeedFond
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments