ព័ត៌មានថ្មីបំផុត

SPARK.2 សប្បាយហើយទទួលបានគំនិតល្អៗច្រើនទៀត!

Loading...
កម្មវិធី SPARK.2 ដែលរៀបចំឡើងដោយយុវជន INSPIRED.Cambodia ត្រូវបានបង្កើតឡើងដើម្បីជម្រុញឲ្យយុវជនជំនាន់ក្រោយឡើងមកបញ្ចេញគំនិតនៅលើវេទិកា ដើម្បីចែករំលែកគំនិតទាំងនោះទៅដល់អ្នកចូលរួម ព្រមទាំងបង្កើតជំនាញនិយាយជាសាធារណៈផងដែរ។ មិនតែប៉ុណ្ណោះ យើងក៏មានយើងក៏មានអញ្ជើញវាគ្មិនកិត្តិយសមកចូលរួមក្នុងកិច្ចពិភាក្សាតុមូលផងដែរ។




គួររំលឹកផងដែរថាកាលពីថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨ កន្លងផុតទៅនេះ កម្មវិធី SPARK.2 បានដំណើរការដោយជោគជ័យនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ជាមួយនឹងអ្នកចូលរួមរហូតទៅដល់ ៩០០នាក់ ហើយពួកគាត់សុទ្ធសឹងតែមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ដូចជា សិស្សានុសិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន អ្នកបង្កើតអាជីវកម្ម -ល-។

តាមរយៈកម្មវិធី SPARK.2 វាគ្មិនបានចែករំលែកគំនិតក៏ដូចជាបទពិសោធន៍ជាច្រើនដែលជា «រឿងរ៉ាវជម្រុញទឹកចិត្តនៃការចាប់ផ្ដើមគំរោងអាជីវកម្ម» ដល់អ្នកចូលរួមទស្សនាដើម្បីយកទៅធ្វើជាបទពិសោធន៍ក្នុងជីវិត។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអសគ្នាក៏បានចូលរួមលេងហ្គេមកំសាន្តសប្បាយៗ និងទទួលបានរង្វាន់ជាច្រើនពីកម្មវិធី។

ភាពជោគជ័យមួយនេះអាចដំណើរការទៅបាន ដោយសារក្រុមការងារយើងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់បណ្ដាក្រុមហ៊ុន ស្ថាប័ននានា ក៏ដូចជាអ្នកចូលរួមទាំងអស់គ្នា ហើយយើងក៏សូមអរគុណដល់តារាចម្រៀង២រូប គឺលោក សាយ (Sai) និងកញ្គា Melody ផងដែរ ដែលបានចូលរួមបង្កើនភាពសប្បាយថែមមួយកម្រិតទៀតដល់កម្មវិធី ដែលនេះគឺជាកម្លាំងចិត្តដល់ក្រុមយុវជនយើងក្នុងការបន្តការខំប្រឹងបង្កើត និងចែករំលែកអ្វីដែលថ្មីទៅដល់សង្គមរបស់យើងជាបន្តទៀត។


No comments